គ្រប់ពេលឃ្លាន​ឌីមសុាំ Dim Sum Emperors តែងតែជាជម្រើសដំបូង

https://www.youtube.com/watch?v=rfNUL-e7ZbA&feature=youtu.be&fbclid=IwAR3HGPpqlotMz-BO7hJUWkHrGt_F1Cv7eO3VXinIajQgsHgoJz0-RzvXGgg គ្រប់ពេលឃ្លាន​ឌីមសុាំ Dim Sum Emperors តែងតែជាជម្រើសដំបូង ឌីមសុាំក្ដៅៗ ភាយចេញជាមួយផ្សែងហុយៗ ស្របជាមួយក្លិនឈ្ងុយ សាច់ខាងក្នុងក៏ទន់ទៀត ឃ្លានឌីមសុាំបែបហ្នឹងទៅរកណាមាន? រសជាតិបែបនេះច្បាស់ជាមាននៅ Dim Sum emperors ភោជនីយដ្ឋានអាហារចិនដែលមានអាហារច្រើនបែប​ច្រើនជម្រើស ជាពិសេសឌីមសុាំដែលល្បីនោះ ច្បាស់ណាស់មានមនុស្សជាច្រើនបានស្គាល់ហាងមួយនេះ ទាំងបរិយាកាស ការរៀបចំ រសជាតិអាហារ ភេសជ្ចៈនៅហាងមួយនេះហាក់ដូចជានាំអារម្មណ៍ត្រឡប់ទៅកាន់ការញ៉ាំអាហារនាប្រទេសចិនបុរាណពិតៗ។ នៅ Dim Sum Emperors លោកអ្នកអាចស្វែងរកអាហារជាច្រើនមុខ មិនថាជាបាយ មី អាហារសម្រន់ ស៊ុបក្ដៅៗ ឬ ឌីមសាំុដែលល្បីប្រចាំហាងនោះទេ សុទ្ធតែជាអ្វីដែលអ្នកចូលចិត្តញ៉ាំអាហារចិនបែបនេះអាចស្វែងរកបាន។ សម្រាប់ការជួបជុំញ៉ាំអាហារ ទាំងរសជាតិ គុណភាព បរិយាកាសបែបនេះ កុំភ្លេច Dim Sum Emperors ជាច្រើនសាខាក្នុងក្រុងភ្នំពេញ។